ព័ត៌មានជាតិ

រពឹសដៃផ្ទៃឆ្អែត​!​ នៅមិននៅយកកាំបិតទៅឆូតរថយន្តCHEVROLET Coloradoគេទិញជាង៤ម៉ឺនដុល្លារ…!​

បាត់ដំបង: ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីករណី​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ដោយ​ចេតនា​​(​យក​កាំបិត​ឆូត​ថ្នាំ​រថយន្តស៊េរី​ទំនើប​​​ម៉ាក​CHEVROLET Colorado ព​ណ៌​ស ​មាន​តម្លៃ​ជាង​៤​ម៉ឺន​ដុល្លា​រ)​​កាលពី​យប់​ថ្ងៃ​ទី​២៤​ ខែតុលា ឆ្នាំ២០១៨ នៅ​​ភូមិ​រតន: សង្កាត់​រតន: ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យមានឈ្មោះ​ ឆាន កក​ហេង ហៅ​បារាំង អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​​​សង្កាត់កើតហេតុ។​​

ចំពោះមូលហេតុ ជនសង្ស័យខឹង​ម្ចាស់​រថយន្ត​បាន​បើក​ទៅ​ឈប់​នៅ​លើ​ចិញ្ចើមថ្នល់​ខាង​ផ្ទះ​របស់ខ្លួន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធីច្បាប់៕​

មតិយោបល់