Post News Media ព័ត៌មានជាតិ ​រថយន្តដឹកទឹក...

​រថយន្តដឹកទឹកកក បើកដាច់កង់ក្រោយក្រឡាប់ផ្ញារជើង!

រតនគិរី: កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយគ្រឿងម៉ាកកូរ៉េ ពណ៌សរ ពាក់ស្លាកលេខ ស្ទឹងត្រែង3​A.0067 ​​​ដាច់កង់ក្រោយ​ក្រឡាប់ដោយខ្លួនឯង នៅ​អូដំបង ភូមិ3 ឃុំត្រពាំងក្រហម ខេត្តរតនគិរី។ ​

ករណីនេះពុំមានរងរបួសដល់មនុស្សឡើយ រថយន្ថនេះបានដឹកទឹកកកពីខេត្តស្ទឹងត្រែងមកលក់នៅក្នុងទឹកដីខេត្តរតនគិរី អ្នកបើកបរមានឈ្មោះ នីម ពិសិដ្ឋ ភេទប្រុស
អាយុ២៧ឆ្នាំ មុខរបរប់កបរ មានទីលំនៅភូមិកាចុង​ ឃុំស្ទឹងត្រែង​ ស្រុកស្ទឹងត្រែង​ ខេត្តស្ទឹងត្រែង​៕​

Loading...