ព័ត៌មានជាតិ

ចោរឆ្លងខេត្ត! លួចកាត់ខ្សែ.កក្មេងស្រីម្នាក់ក្នុងកម្មវិធីពិព័រណ៍ថៃ អស់លក្ខណ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

​ព្រៃវែង: ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួច​កាត់ខ្សែ.ក ក្នុងកម្មវិធីពិព័រណ៍ថៃ កាលពីវេលាម៉ោង៧និង​២៥​នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅ​មុខ​កាកបាតក្រហមខេត្តព្រៃវែង នៅ​ភូមិលេខ​១ សង្កាត់កំពង់លាវ ក្រុងព្រែវែង​​ ខេត្តព្រៃវែង។

ជនរងគ្រោះមានឈ្មោះ ស៊ាង អ៊ី ភេទស្រី អាយុ​៣​ឆ្នាំ មានឪពុកឈ្មោះ ប៊ី ចន្ធី អាយុ ៤៥​ឆ្នាំ និងម្ដាយឈ្មោះ សឿង ហ៊ាប អាយុ​៤២ឆ្នាំ មានទីលំនៅភូមិជី គ
ឃុំជី គ ស្រុកត្បូងឃ្មំ ខេត្ត​ត្បូងឃ្មំ បច្ចុប្បន្ន​ជាកម្មករសំណង់នៅសាលាអនុវត្ត ហ៊ុន សែន កំពង់លាវ។ ចំណែកជនសង្ស័យឈ្មោះ ពិន ណាយ ភេទស្រី អាយុ ៤៧ឆ្នាំ នៅភូមិ ស្រះចក សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

វត្ថុតាង ដកបានមាន៖ លោហ:ធាតុពណ៌លឿង​(​ខ្សែ.ក​ប្លាកទីន​១ ខ្សែ​៣​ជី​)
កន្រ្តៃ តូចសម្រាប់ធ្វើសកម្មភាព​(​កាត់​១​)​,ទូរសព្ទ​ម៉ាកN​77​​មួយ​គ្រឿង, ការបូប ស្ពាយ​១​(​មានអាវរងារ​១​មួក​១​)។

បច្ចុប្បន្នជនសង្ស័យទុកនៅអធិការ ក្រុងដើម្បីបំពេញឯកសារតាមនីតីវិធី៕​

មតិយោបល់