ព័ត៌មានជាតិ

រថយន្តតាកូម៉ាបើក​បុកបង្កាន់ដៃស្ពាន​ធ្លាក់ចូលទឹក បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់​ស្រាល៤នាក់!

កំពង់ឆ្នាំង: សមត្ថកិច្ចប្រាប់Post News ថា កាលពីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយមានរថយន្ត​មួយគ្រឿងបើកបុកបង្កាន់ស្ពានរួចធ្លាក់ចូលទឹក បណ្តាលឲ្យមាន​មនុស្សរងរបួសធ្ងន់​ស្រាល៤​នាក់ នៅ​ភូមិឈូក ឃុំធ្លកវៀន ខេត្តកំពង់ឆ្នាំង។

រថយន្តម៉ាកតាកូម៉ា ពាក់ស្លាកលេខ ភ្នំពេញ​1Y-8564។ ជនរងគ្រោះត្រូវបានយកទៅសង្គ្រោះនៅពេទ្យបង្អែកកំពង់ត្រឡាចផងដែរ៕​

មតិយោបល់