Post News Media ព័ត៌មានជាតិ ឃាត់​ខ្លួន​ជន...

ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ពាក់ព័ន្ធនឹងករណី​ឆបោក!

បាត់ដំបង: យោងតាមផេកអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា សមត្ថកិច្ច​នគរបាល​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ បន្ទាប់​ពីបានបន្លំ​យកកាក់​ក្លែងក្លាយចំនួន​២កាក់ ក្នុងកាក់​១តម្លៃ​៥០០០បាត យកមកដូរ​និងបុគ្គលិក​ផ្នែកចែកបៀ(ឌីលរ័)ហើយ​ត្រូវបាន (អ្នកចែកបៀរ) ដឹងថាកាក់​(ឈីប)ក្លែងក្លាយ ក៏ប្តឹង​សន្តិសុខ​ដើម្បី​ឃាត់ខ្លួន​។

ករណី​​នេះ​កើត​ឡើង​នៅថ្ងៃ​ទី២៥ ខែតុលា ឆ្នាំ២០១៨ វេលា​ម៉ោង​៨ និង៣០នាទី នៅចំណុច​កាស៊ីណូ ក្រុមហ៊ុន​រ៉ូយ៉ាល​ហៀលរីសត ស្ថិតនៅ​ភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង បង្ក​ឡើងដោយ​ជន​សង្ស័យ​ឈ្មោះ យ៉ុន យឿន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិអូរពក សង្កាត់កូន​គ្រៀល ក្រុងសំរោង ខេត្តបាត់ដំបង​។

ក្រោយពី​ការសាក​សួរ ជន​សង្ស័យ​បាន​ឆ្លើយ​ថា ខ្លួនបាន​ទិញពីគេ​ម្នាក់ តែ​មិនស្គាល់​ឈ្មោះ​តាមរយ:​ឈ្មោះ លុច មិនស្គាល់​ត្រកូល រស់នៅ​ភូមិគោកអំពិល ក្នុងតម្លៃ ២០ម៉ឺនរៀល​។ ជនសង្ស័យ​ត្រូវ​បានឃាត់​ខ្លួនបញ្ជូន​មក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតស្រាល​នៅវេលា​ម៉ោង៦និង​៣០នាទី ថ្ងៃ២៥ ខែតុលា ឆ្នាំ២០១៨​។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅកាន់​តុលាកា​រ​ដើម្បី​ចាត់​ការតាម​និតិវិធី៕

Loading...