Post News Media ព័ត៌មានជាតិ រន្ធត់! បុរសអ...

រន្ធត់! បុរសអ្នកស៊ីឈ្នួលភ្ជួរចំការឲ្យគេម្នាក់ បរត្រាក់ទ័រកិនចំមីន ផ្ទុះរបួសធ្ងន់

ព្រះវិហារ: លោកមេប៉ុស្តិ៍ រម្មណីយ៍ បានប្រាប់Post Newsថា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ខណ:ដែលមានករណីផ្ទុះគ្រាប់ បណ្តាលឲ្យមានមនុស្សរបួសធ្ងន់ ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១ព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ​នៅចំណុចព្រៃទទឹង ភូមិជីអោក ឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។

សមត្ថកិច្ចបានបន្តថា បុរសរងគ្រោះមានឈ្មោះ វិក សាលិន ភេទប្រុស​ អាយុ៥៥ឆ្នាំ មានស្រុកកំណើត​ភូមិដាស ឃុំកន្សៃ ស្រុកប្រាសាទបាល័ង្ក​ ខេត្តកំពង់ធំ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហើយករណីនេះ កើតឡើងខណ:ដែលជនរងគ្រោះប្រកបរបរភ្ជួរចំការឲ្យគេ ហើយក៏បរ ត្រាក់ទ័រកិនចំគ្រាប់មីន ទើបបណ្តាលឲ្យផ្ទុះរបួសធ្ងន់បែបនេះតែម្តង៕

Loading...