Post News Media ព័ត៌មានជាតិ រថយន្តឡិចស៊ីស...

រថយន្តឡិចស៊ីសបើកលឿនចុះចំណោត រអិលគ្រួសក្រាលផ្លូវទៅ​បុក​ជញ្ជាំងថ្ម របួសធ្ងន់ស្រាល៤នាក់!

កោះកុង: កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅ​ចំណោទតាតៃក្រោម ចន្លោះគីឡូម៉ែត្រលេខ​១២៨-១២៩ ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង បង្ក​ឡើងដោយខ្លួនឯង បណ្តាលមកពីបើកលឿនចុះចំណោត ជាន់ហ្វ្រាំងហើយរអិលគ្រួសក្រាលផ្លូវទៅបុកនិងជញ្ជាំងថ្ម។

រថយន្តបង្កម៉ាកឡិចស៊ីស RX300 ពណ៌ផ្សែងបារី ពាក់ស្លាកលេខ ភ្នំពេញ2I-5076 មានទិសដៅ ភ្នំពេញ-ទីរួមខេត្តកោះកុង បើកបរដោយឈ្មោះ យ៉ែម ផន ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ​(ពុំមានរបួស) និងរួមដំណើរចំនួន​​៤នាក់ រួមមាន:
​ទី១​ឈ្មោះ ​មុំ សុភាព ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិចាក់ជ្រូក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រងរបួសធ្ងន់​(បាក់ដៃ នឹងជាប់ចង្កេះ)។ ទី២​ឈ្មោះ ​ផែន ឌិន ភេទប្រុស អាយុ​៣៦​ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងសាលា សង្កាត់ពង់ទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ របួសស្រាល (បែកក្បាល)។ ទី៣​ឈ្មោះ យ៉ែ វិចិត្រ ភេទប្រុស អាយុ២៥ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ រងរបួសស្រាល។ និងទី៤​ឈ្មោះ សួស វិចិត្រ ភេទប្រុស អាយុ២៥ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូម ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខ័ណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ របួសស្រាល (បែកមាត់)។

ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោម សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកោះកុង ចុះអន្តរាគមន៍ និងជួយសង្គ្រោះទាន់ពេលវេលា បានខលហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង នឹងរថយន្តសារ៉ែនរបស់ស្នងការដ្ឋាននគបាលខេត្តកោះកុង ដឹកអ្នករបួសបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកោះកុង៕

Loading...