ព័ត៌មានជាតិ

សូមប្រយ័ត្នបងប្អូន! បុរសម្នាក់ត្រូវរន្ទះ ខណៈដែលជ្រក​ក្រោមដើមចំបក់ពេលមេឃភ្លៀង!

កោះកុង: កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ មានករណីរន្ទះបាញ់កសិករម្នាក់ ខណ:ដែលជ្រកក្រោមដើមចំបក់ពេលមេឃភ្លៀង បណ្តាលឲ្យរបួសធ្ងន់​ នៅ​ចម្ការធំ ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។

ជនរងគ្រោះឈ្មោះ ឌុល លី ភេទប្រុស អាយុ​៥៧​ឆ្នាំ មុខរបរ កសិករ មានទីលំនៅ កន្លែងកើតហេតុ ហើយភ្លាមៗជនរងគ្រោះ ត្រូវបានកម្លាំងប៉ុស្តិ៍ជីខលើ និង ក្រុមគ្រួសារជួយសង្គ្រោះ បញ្ជូនទៅមន្ទីពេទ្យបង្អែក ស្រុកស្រែអំបិល៕

មតិយោបល់