ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងដកហូតកាំបិតនិងដាវជាច្រើន!

បន្ទាយមានជ័យ: កាលពីវេលាម៉ោង​១និង៣០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ដោយទទួលបទបញ្ជាពីលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កម្លាំងអ.ហក្រុង ដឹកនាំដោយលោកវរសេនីយ៍ត្រី យឹម ស៊ីណា បានចុះល្បាតការពារសន្តិសុខ ក្នុងភូមិសាស្ត្រក្រុងទៅដល់ចំណុចម្ដុំផ្សាររ៉ាចាស់ ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យ​៣នាក់ ពាក់ព័ន្ធករណី​រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់​។

ជនសង្ស័យ​ទី១​ឈ្មោះ យឿន យ៉េង ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅមណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទី​២​ឈ្មោះ អ៊ុន សំណាង ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅផ្សារហ៊ុយឡេង ភូមព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
និងទី៣​ឈ្មោះ រី រ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីឃាត់ខ្លួនហើយយើងបានធ្វើការឆែកឆេរបន្ទប់មួយនៅចំណុចខាងលើរកឃើញវត្ថុតាងមួយចំនួនរួមមាន៖ ម្សៅក្រាម ពណ៌សចំនួន​៥កូនថង់តូច, គ្រាប់ថ្នាំពណ៍ក្រហម ចំនួន​១កូនថង់ ស្មើរនឹង១១គ្រាប់,កញ្ឆា​ចំនួន ​១ថង់,​១ដប
​បំពង់ដែកទីប​១ដើម,ពូថៅ​​៣ដើម,ញញួរ​​២ដើម,កាំបិតបុ័ងតោ​​១ដើម, កាំបិតខ្វែវ​១ដើម​,ដាវសាំម៉ូរ៉ៃ​៣ដើម,កាំបិតច្នៃ១ដើម។

បន្ទាប់មកនៅវេលាម៉ោង១០ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ យើងបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតដែលជាអ្នកកាន់កាប់បន្ទប់ ឈ្មោះជា សុខជាតិ ភេទប្រុស អាយុ៣៦ឆ្នាំ និងបានដកហូតវត្ថតាងប្រភេទក្រាមពណ៌ស ចំនួនមួយកូនថង់តូច ។

ករណីខាងលើនេះកម្លាំងអហក្រុងប៉ោយប៉ែតបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង​៤នាក់ ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់