ព័ត៌មានជាតិ

ជនសង្ស័យមួយក្រុមវាយប្លន់យកម៉ូតូ១គ្រឿងយុវជន២នាក់បានសម្រេច រត់មិនរួចចាប់បាន២នាក់ រត់រួច៥នាក់

ភ្នំពេញ: ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ទំនប់ទឹក ធ្វើការឃាត់ខ្លួនក្រោយពីបានធ្វើការសកម្មភាពវាយប្លន់យកម៉ូតូមួយគ្រឿងពីយុវជន២នាក់បានសម្រេច រួចជិះគេចខ្លួនត្រូវបានកម្លាំងសមត្ថកិច្ចដេញចាប់បានម៉ូតូមកវិញ។ ចំណែកបក្ខពួកមួយក្រុមទៀតរត់គេចខ្លួនបាត់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២-៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្សារសុវណ្ណា តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន។

ជនសង្ស័យ២នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននៅនឹងកើតហេតុបាន ទី១ ឈ្នោះ ម៉ែង រស្មី ភេទប្រុស អាយុ២៥ឆ្នាំ ទី២ឈ្នោះ ភុន ភារក្ស ភេទប្រុស អាយុ១៨ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DO-6225។ ចំណែក២នាក់ទៀតមិនជាប់ពាក់ពន្ធ័និងករណីនេះទី១ មាន ឈ្មោះ យុក ផល្លី ភេទប្រុស អាយុ២៥ឆ្នាំ ទី២ឈ្នោះ ឈាង សីហា ភេទប្រុស អាយុ១៧ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊រី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FU-6758 ត្រូវបានសមត្ថកិច្ចបានឲ្យត្រឡប់ទៅផ្ទះវិញ។

ចំណែកជនរងគ្រោះ២នាក់ទី១ឈ្មោះ កាន់​ ចន្ធី ភេទប្រុស អាយុ២៤ឆ្នាំ​ ទី២ឈ្មោះ រង រស្មី ភេទប្រុស អាយុ២៦ឆ្នាំ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថាមុនកើតហេតុ រូបគាត់មាន២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីលេត ពណ៌សលាយខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 1L-3119 ទើបនិងចេញពីក្លឹបបំណងត្រឡប់ទៅផ្ទះក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខមួយក្រុមមានគ្នា៧នាក់ជិះម៉ូតូ៣ គ្រឿងមកពីក្រោយហើយបានធ្វើសកម្មភាពចុះមកវាយលើរូបគាត់រួចយកម៉ូតូជិះគេចខ្លួន ខណ:នោះកម្លាំងសមត្ថកិច្ចមូលដ្ឋានកំពុងល្បាតក្នុងភូមិសាស្រ្តឃើញហេតុការនេះចុះមកអន្តរាគមន៍ភ្លាមៗនិងបានឃាត់ខ្លួននៅនឹងកន្លែង បានជនសង្ស័យ៤នាក់។ ចំណែក២នាក់មិនជាប់ពាក់ពន្ធ័និងករណីនេះ។ ចំណែកបក្ខពួក៥នាក់ក្នុងចំណោមម្នាក់បានជិះម៉ូតូជនរងគ្រោះចេញពីកន្លែងកើតហេតុត្រូវកម្លាំងធ្វើកាដេញប្រភិតចាប់ប្រភិញពីក្រោយនិងបានដោះដៃអាយឌីឲ្យកម្លាំងសមត្ថកិច្ចខណ្ឌ៧មករា និងខណ្ឌដូនពេញបានសហការគ្នាដេញមកដល់ចំណុចមុខព្រះអង្កដងកើល ជនសង្ស័យបានផ្តួលម៉ូតូចោលរួចរត់គេចខ្លួនបាត់រួចកម្លាំងសមត្ថកិច្ចបានយកម៉ូតូជនរងគ្រោះជនរងគ្រោះមកសួរនាំនៅប៉ុស្តិ៍នគរបាលទំបន់ទឹកបន្តទៀត។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ទំនប់ទឹករួចបានប្រគល់ម៉ូតូឲ្យជនរងគ្រោះវិញ។ចំណែកជនសង្ស័យ២នាក់សមត្ថកិច្ចធ្វើកំណត់ហេតុរួចបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌចម្ការមនដើម្បីចាត់ទៅតាមនិតិវីធីច្បាប់៕

មតិយោបល់