Post News Media ព័ត៌មានជាតិ ឆ្លងចរន្ត​អគ្...

ឆ្លងចរន្ត​អគ្គិសនី ​ឆាបឆេះហាងលក់គ្រឿងសម្ភារ:រថយន្ត យីហោ ស៊ាង ​ហាក់​ ​រងការខូចខាត!

ភ្នំពេញ: ហាងលក់គ្រឿង​តុបតែង​រថយន្តយីហោ​ស៊ាង​ហាក់​ តូបB24 ត្រូវបានភ្លើងឆាបឆេះបណ្តាលឲ្យខូចខាតសម្ភារ:សម្រាប់លក់អស់មួយចំនួន បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលដល់សមត្ថកិច្ចរថយន្តពន្លត់ចុះមកអន្តរាគមន៍កាល​ពី​វេលា​ម៉ោង​១០ និង៣៥នាទី​យប់​ ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៨​ ដែលនៅក្បែរ​អង់តែន​ទួលគោក​ ស្ថិត​ក្នុង​សង្កាត់​បឹងកក់​ទី​១​ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបានឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​គេមាន​ធំក្លិន​ឈ្ងៀម​ និងមានផ្សែងចេញមកពីខាងក្នុង​ហាងលក់​គ្រឿង​តុប​តែង​រថយន្ត​យីហោ​ ស៊ាង​ហាក់​ តូប​B24 ខាងលើ​ ដែលម្ចាស់បានបិទចាក់សោពីខាងក្រៅ​ ហើយ​ក៏​កើត​មាន​ការ​ភ្ញាក់​ផ្អើល​ដ៏​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​ខាង​ នាំគ្នាចោមរោម​មើល​ បន្ទាប់មកក៏ស្រាប់តែឃើញមាន​អណ្ដាត​ភ្លើង​ចេញ​មកពីក្នុងនោះ។ ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​ក៏បាន​នាំគ្នាវាយបំបែកសោ​ និងគាស់ទ្វារហាងកើតហេតុ​ ហើយបាននាំគ្នាយក​បំពង់​ពន្លត់​អគ្គិភ័យ​មកបាញ់​ពន្លត់​អស់៨ទៅ៩បំពង់​តែដោយមិ​នអាចគ្រប់គ្រងអណ្តាតភ្លើងដែលកំពុងឆេះបាន​ ក៏បាន​រាយការណ៍​ជូនសមត្ថកិច្ច​មូល​ដ្ឋាន​និង​រថយន្ត​ពន្លត់ឲ្យ​ចុះមកជួយអន្តរាគមន៍​។ ក្រោយ​មកក៏ឃើញមានរថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​មកចំនួន១៦គ្រឿង​ រួចក៏បានធ្វើការ​បាញ់​ទឹក​ពន្លត់​អស់​ចំនួន​៧គ្រឿងទើបរលត់ទៅវិញ​ជា​ស្ថាពរ​។

បើតាមប្រភព​ពី​សមត្ថកិច្ច​បានឲ្យដឹងថា​ករណី​អគ្គិភ័យ​ខាងលើគឺមានបណ្តាល​ឲ្យឆេះ​រាល​ដាល​ដល់តូបដែលនៅក្បែរខាងនោះទេ។ គឺគ្រាន់តែ​ខូចខាត​សម្ភារ:​សម្រាប់​លក់​ដែល​នៅក្នុងហាង​ខាងលើ​ អស់ប្រមាណ៤០ភាគរយ​ ក្នុងនោះមានដូចជា​ ធុងបាស់​ អំពូល​ភ្លើង​រថយន្ត​ កម្រាល​ពូក​រថយន្ត​ និងសម្ភារ: មួយចំនួនទៀត។ ហើយកម្លាំងជំនាញពន្លត់អគ្គិភ័យ​ម្នាក់​ បានរងរបួសរយ:ជើង​ខណ:ដែលកំពុង​ប្រតិបត្តិការណ៍​បាញ់​ពន្លត់​ករណី​ខាងលើ​។ ចំណែកជំហ៊ានដំបូង​សមត្ថកិច្ចសន្និដ្ឋាន​ថា​ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីចេញមកពីប្រអប់​ព្រីភ្លើងដែលនៅក្នុងហាងកើតហេតុខាងលើ៕

Loading...