ព័ត៌មានជាតិ

រចនាម៉ូតថ្មីដ៍ល្អឯក HondaDream125ccឆ្នាំ២០១៩ អង្រួនដួងចិត្តអតិថិជនទូទាំងប្រទេស

ភ្នំពេញ: នៅរសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៩ នៅសាលបុរីកោះពេជ្យ ដោយមានការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើននៅទូទាំង និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្រុមហ៊ុន អិន ស៊ី អិច ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិតម្កើងចែកចាយម៉ូតូម៉ាក HONDA​ និងជាក្រុមហ៊ុនឈានមុខគេផ្នែកទោចក្រយានយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានធ្វើរការសម្ភោធជាផ្លូវការនៅម៉ូតូម៉ាក ហុង ដា ឌ្រីម 125cc សេរីឆ្នាំ២០១៩ នៅឯសាលបុរីកោះពេជ្រ។

មិនថែមទាំងប៉ុណ្ណោះ អ្វីដែលគួរឲ្យកត់អារម្មណ៍បំផុតនៅក្នុងកម្មវិធីនេះគឺការរចនាថ្មីរបស់ Honda Dream 125cc Golden Marble Time Proves Precious ធ្វើឲ្យអ្នកចូលរួមក្នុងកម្មវិធីទាំងមូលបានសរសើរមិនដាច់ពីមាត់ចំពោះការរចនាម៉ូតែមថ្មី លក្ខណះថ្មម៉ាប់យ៉ាងប្រណិត​ រំលេចដោយសសៃពណ៌មាសដ៏ល្អឯក ដែលបញ្ជាក់ពីគុណតម្លៃ ឋិតឋេ និងជានិមិត្តសញ្ញានៃភាពជោគជ័យដែលស្ថិតនៅក្នុងដួងចិត្តរបស់យើងគ្រប់ៗគ្នា ជាមួយនឹងគុណតម្លៃពិតៗ។

នៅក្នុងពេលវេលាដ៍មានតម្លៃបំផុត នារាត្រីដ៍ស្រស់ត្រកាល នៃកម្មវិធីសម្ភោធ Honda Dream 125cc នេះក៏មានវត្តមានលោក Ben Kiasrithanakorn ដែលជាអគ្គនាយកក្រុមហ៊ុន N C X CO.,LTD បានថ្លែងឲ្យដឹងដែថា​ Honda Dream 125cc មិនត្រឹមតែជាម៉ូតូហុងដា ធម្មតានោះទេ វាគឺជាម៉ូតូដែលឆ្លុះបញ្ចាំងពីភាពជោគជ័យ មោទនភាព និងអ្វីដែលយើងប្រាថ្នាចង់បានពិតប្រាកដ៍។​ មិនថែមទាំងប៉ុណ្ណោះ ជាមួយកម្លាំងម៉ាស៊ីនខ្លាំងល្អ ប្រើប្រាស់ធន និង យូរអង្វែង ផ្សំជាមួយកុងទ័រថ្មីរចនាម៉ូតយ៉ាងសម្រិតសម្រាំង ទាក់ទាញគ្រប់ក្រសែរភ្នែក ផ្ទៃកុងទ័រច្បាស់មិនចាំងភ្នែកងាយស្រួលមើលក្នុងពេលបើកបរគ្រប់ស្ថានភាពផ្លូវ ព្រមទាំងផ្លាកកថ្មីល្អឥតខ្ចោះ ភ្លឺផ្លេកយ៉ាងស្រស់ស្អាត។

បើអតិថិជនទាំងអស់ដែលតែងតែនិយមនិងចូលចិត្តនៅម៉ូតូ Honda Dream 125cc សេរី២០១៩នេះ គឺអាចរកទិញបាននៅតាមបណ្តាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស គឺចាប់ផ្តើមដាក់លក់ ចាបពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៨នេះតទៅ។

សម្រាប់ពត័មានបន្ថែមអាចទាក់ទងលេខទូរសព្ទ 010 922 922 ឫ ចូលទៅកាន់គេហទំព័រ www.ncxhonda.com.kh សូមអរគុណ៕

មតិយោបល់