ព័ត៌មានជាតិ

ខឹងគេមើលមុខឌឺ ជិះម៉ូតូដេញកាប់ បណ្ដាលឲ្យយុវជនម្នាក់រងរបួស

កណ្តាល: កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនា បណ្ដាលឲ្យរងរបួសយុវជនម្នាក់ ត្រង់ចំណុចផ្លូវជាតិលេខ៦ មុខផ្ទះឈ្មោះ ហេង សាវ៉ាងភូមិវត្តចាស់ឃុំព្រែកដំបង
ស្រុកមុខកំពូល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ អំ វន្ថា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរ សិស្ស មានរបួស ០១ កន្លែង នៅលើ.ក ខាងក្រោយ។

ចំណែកជនសង្ស័យ០២នាក់ ទី១.ឈ្មោះ ជួន ម៉ារីណូ ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរ សិស្សថ្នាក់ទី១០ ថ្មី (ឃាត់ខ្លួន)។ ទី២.ឈ្មោះ ហៅ (ក្រិត) ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរ ជាងកាត់សក់ (គេចខ្លួន) ។

វត្ថុតាងដកហូត រួមមាន៖ កាំបិតប៉័ងតោ ០១ ផ្លែដែកប្រវែង២១.៨ សង់ទីម៉ែត្រ ដងឈើប្រវែង ១៣ សង់ទីម៉ែត្រមានរុំស្កុតពណ៌ខ្មៅ មានចង្កំដែក០១។

សមត្ថកិច្ចបានឲ្យដឹងថា កន្លងមកជនសង្ស័យ ពុំធ្លាប់មានទំនាស់ ជាមួយជនរងគ្រោះឡើយ។ តែនៅថ្ងៃកើតហេតុវេលាម៉ោង ៣រសៀល ជនសង្ស័យបានជិះម៉ូតូឌុបឈ្មោះ ក្រិត ចេញមកវិញ ស្រាប់តែជនរងគ្រោះ និងបក្ខពួក បានមើលមុខឌឺជនសង្ស័យ ឃើញដូចនេះ ជនសង្ស័យខឹង បានជិះម៉ូតូទៅយកកាំបិតប័ុងតោពីផ្ទះ ចេញមកវិញ ដោយឈ្មោះ ក្រិត ជាអ្នកឌុប ហើយជនសង្ស័យជិះពីក្រោយ កាន់កាំបិតនៅនិងដៃ បាំងជើង មកឈប់រង់ចាំនៅក្លោងទ្វារ វត្តចាស់ បន្ទាប់មកជនសង្ស័យ បានឃើញម៉ូតូ០៣គ្រឿង ជិះចេញមក ម៉ាក សង់០២គ្រឿង និង ម៉ាកនិច ០១គ្រឿង ជិះឌុបគ្នា០៨នាក់ ក្នុងពេលនោះ ជនរងគ្រោះ ជិះម៉ូតូនិច០៣នាក់ (ជនរងគ្រោះជិះនៅកណ្ដាល)
ពីជើងទៅត្បូង ហើយជនសង្ស័យឈ្មោះ ក្រិត ជិះម៉ូតូឌុបជនសង្ស័យឈ្មោះ ជួន ម៉ារីណូ ដេញតាមក្រោយ ដល់ចំណុចកើតហេតុជនសង្ស័យជួន ម៉ារីណូ បានដកកាំប៉ិតកាប់ម្នាក់ អង្គុយពីក្រោយគេ តែអ្នកនោះគេចផុត បណ្ដាលឲ្យត្រូវជនរងគ្រោះ ជិះកណ្ដាលគេ ចំកញ្ចឹងក រួចជនសង្ស័យទាំង០២នាក់ បានបើកម៉ូតូរត់គេច ចូលផ្ទះរៀងខ្លួន។

លុះដល់ម៉ោង០៦ និង៤០នាទីល្ងាច សមត្ថកិច្ចប៉ុស្តិ៍បានឃាត់ខ្លួន ជនសង្ស័យឈ្មោះជួន ម៉ារីណូ មកសាកសួរ ទើបជនសង្ស័យសារភាពថា ខ្លួនបានកាប់ជនរងគ្រោះ និងកាំបិតបុ័ងតោ បណ្ដាលឲ្យ មានរបួសស្នាមប្រាកដមែន ដោយឡែកជនសង្ស័យឈ្មោះ ក្រិត បានគេចខ្លួនបាត់។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកមក មន្ទីរពេទ្យភ្នំពេញ ដើម្បីសង្គ្រោះ និងព្យាបាល រីឯជនសង្ស័យ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរ
បាលស្រុកមុខកំពូល និងកំពុងបន្តស្វែងរកចាប់ខ្លួនជនសង្ស័យឈ្មោះក្រិត ដើម្បីចាត់ការ តាមនីតិវិធី៕

មតិយោបល់