ព័ត៌មានជាតិ

ពុលទៀតហើយ! បុរសម្នាក់ហូប​ត្រីក្រពតសមុទ្រពុលស្លាប់…!

​កោះកុង: កាលពីវេលាម៉ោង៣យប់រំលងអធ្រាត្រ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ជាកម្មករសំណង់ ពុល​ត្រីក្រពតសមុទ្រស្លាប់ នៅ​អគារ អនុវិទ្យាល័យប៉ាក់ខ្លង​កំពុងសាងសង់ថ្មី ភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង​។

ជនរងគ្រោះឈ្មោះ ខៀវ ទិត ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មុខរបរ កម្មករសំណង់ សាងសង់សាលារៀនប៉ាក់ខ្លង មានស្រុកកំណើត នៅឃុំស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ​។
​ក្រោយពេលកើតហេតុ ​កម្លាំងជំនាញ​បានសហការជាមួយក្រុមគ្រូពេទ្យជំនាញ ចុះធ្វើកោសល្យវិច័យ ​និងបានឲ្យដឹងថាជនរងគ្រោះ​ស្លាប់ដោយសារពុលត្រីក្រពតពិតប្រាកដមែន។ ចំពោះសាកសព ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​៕

មតិយោបល់