ព័ត៌មានជាតិ

ខ្លាំងបាត់! រថយន្តឡិចស៊ីសស្លាកលេខ ភ្នំពេញ 2AP-7410 ប៉ះជាមួយម៉ូតូស្មាស់ខូចខាតតិចតួចសោះ ឡាំប៉ាគំរាមប្តឹងអ្នកកាសែត

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកឡិចស៊ីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AP-7410 បានបើកប៉ះជាមួយនឹងម៉ូតូម៉ាក ស៊ុយសាគីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1X-9951 បណ្តាលឲ្យរងការខូចខាតទាំងសងខាង បន្តិចបន្តួច តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១២និង៥៩នាទី ថ្ងៃត្រង់ទី២៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចទល់មុខបុរីពិភពថ្មីចម្ការដូង ផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ខណ:ដែលមានករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង អ្នកកាសែតបានទៅថតយករូបភាពនៃការគ្រោះថ្នាក់ចរាចរណ៍ ស្រាប់តែមានស្ត្រីម្នាក់ ភាគីខាងរថយន្តឡិចស៊ីស បានស្រែកឡាំប៉ា ថាមិនឲ្យថតចេញផ្សាយនោះទេ ពេលនោះខាងអ្នកកាសែតក៏ប្រាប់ថា «ខ្ញុំមិនចេញក៏បានដែរ» តែស្ត្រីខាងលើនៅតែស្តាប់គ្នាមិនបាន ដោយព្យាយាមយកទូរសព្ទទៅលុបរូប និងគំរាមប្តឹងកាសែតទៀត ទើបអ្នកកាសែតឆ្លើយទៅវិញថា «ប្តឹងដល់ណាក៏ប្តឹងទៅ ព្រោះខ្ញុំថតនៅលើផ្លូវសាធារណ:ទេ» ដោយមិនចង់មានរឿងវែងឆ្ងាយ អ្នកកាសែតក៏ឡើងជិះម៉ូតូចេញមកតែម្តង៕

មតិយោបល់