Post News Media ព័ត៌មានជាតិ សមត្ថកិច្ចចុះ...

សមត្ថកិច្ចចុះពិនិត្យមុខទំនិញ នៅផ្សារអូរឡាំពិក ផ្សារអូឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូង

ភ្នំពេញ: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយមន្ត្រីមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូលដោយមានការចូលរួមពីគណ:កម្មការផ្សារ បានបន្តចុះត្រួតពិនិត្យទំនិញ និងប្រចាំការនៅផ្សារទាំង០៦ ដែលមានដូចជា៖ ផ្សារអូរឡាំពិក ផ្សារអូឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូង ដើម្បីចុះអង្កេតនិងស្រាវជ្រាវ ទប់ស្កាត់នូវទំនិញខូចគុណភាពមួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ដោយមានការសហការពីមន្ត្រីបច្ចេកទេសផ្នែកពិសោធន៍ម្ហូបអាហារ មន្ត្រីកាំកុងត្រូលបានធ្វើតេស្តបឋមទៅលើម្ហូបអាហារមួយចំនួន ដែលសង្ស័យមានហានិភ័យខ្ពស់ដើម្បីរកនៅសារធាតុគីមីហាមឃាត់ដូចជា គ្រឿងសមុទ្រ គុយទាវសរសៃតូច លត បាញ់កាញ់ មីគ្រប់មុខ ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រក ត្រីងៀតគ្រប់មុខ និងត្រួតពនិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេចនៅតាមតូបលក់ទំនិញ ដើម្បីរកទំនិញដែលខូចគុណភាព គ្មានស្លាកសញ្ញា គ្មានកាលបរិច្ឆេទ សំបកវេចខ្ចប់មិនត្រឹមត្រូវ ។ល។

ជាលទ្ធផល ក្រោយពីបានធ្វើតេស្តបឋមនៅនឹងកន្លែងដោយមន្ត្រីមន្ទីរពិសោធន៍ ពុំបានរកឃើញសារធាតុគីមីហាមឃាត់នៅក្នុងផលិតផលខាងលើឡើយ។

មន្ត្រីសាខាកាំកុងត្រូលក៏បានធ្វើការពន្យល់ណែនាំ ផ្សព្វផ្សាយ អប់រំ អំពី សុវត្ថិចំណីអាហារ និងអនុវត្តទៅតាមច្បាប់ ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ដល់អាជីវករផងដែរ៕

Loading...