ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ចងកសម្លាប់ខ្លួន ដោយសារជំងឺសសៃប្រសាទ

កណ្តាល: បុរសវ័យចំណាស់ម្នាក់ ចងកសម្លាប់ខ្លួននៅនឹងមែកស្វាយ ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ១០និង៤៥នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ក្នុងភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ែល សំអុន ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។

មុនពេលកើតហេតុ ជនរងគ្រោះបានពាក់ស្បែកជើងផ្ទាត់របស់ខ្លួនយកទៅទុកមុខបន្ទប់ទឹក ហើយកូននិងប្រពន្ធស្មានតែនៅក្នុងបន្ទប់ទឹក ដល់ពេលយូរពេក កូនក៏បើកបន្ទប់ទឹកមើលតែមិនឃើញឪពុក ក៏ដើរទៅរកនៅខាងក្រោយផ្ទះ ស្រាប់ប្រទះឃើញជនរងគ្រោះ បានចងកនឹងមែកស្វាយ ស្លាប់បាត់ទៅហើយ។ ភ្លាមនោះ កូនចៅរបស់អ្នករងគ្រោះ បានកាត់ចំណងខ្សែ(ក្រមា) ទម្លាក់មកក្រោម ព្រមទាំងយកសពជនរងគ្រោះមកផ្ទះ និងរាយការណ៍មជូនសមត្ថកិច្ច។

តាមការបញ្ជាក់អះអាងរបស់ក្រុមគ្រួសារថា៖ ជនរងគ្រោះធ្លាប់រត់ចងក នៅខាងក្រោយផ្ទះជាច្រើនលើកមកហើយ ដោយគាត់មាន ជំងឺសរសៃប្រសាទ។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់