Post News Media ព័ត៌មានជាតិ គិតខ្លីម៉្លេះ...

គិតខ្លីម៉្លេះលោកកូន! ខឹងម្តាយស្តីបន្ទោស​ច្រើនដងពេក ចងកសម្លាប់ខ្លួន!

កំពង់ធំ: កាលពីវេលាម៉ោង១១និង២០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ មានករណីយុវជនម្នាក់បានធ្វើអត្តឃាត​ចង.កសម្លាប់ខ្លួន នៅភូមិព្រហ៊ូត ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ជនរងគ្រោះមានឈ្មោះ ទត ទង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរធ្វើស្រែ នៅភូមិ​ឃុំកើតហេតុ។

មូលហេតុ ជនរងគ្រោះខឹងម្តាយស្តីបន្ទោសជាច្រើនដងពេក។​

ក្រោយពេលកើតហេតុ កម្លាំងជំនាញ និងប៉ុស្ដិ៍នគរបាលឃុំផាន់ញើម និងអាជ្ញាធរភូមិបានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសព រួចបានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់​ដោយសា​រចងក​ពិតប្រាកដមែន។
ចំពោះសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

Loading...