Post News Media ព័ត៌មានជាតិ ខ្ទេចគ្មានសល់...

ខ្ទេចគ្មានសល់! រថយន្តហ៊ីយ៉ាន់ដាយ ពន្លះគូទរថយន្តកុងតឺន័រចំពីក្រោយលាន់ដូចរន្ទះ របួសធ្ងន់

ស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តរថយន្តហ៊ីយ៉ាន់ដាយ ពណ៌​ស​ ពាក់​ស្លាក​លេខ ភ្នំពេញ 3E-3812 បានបុកពីក្រោយរថយន្តកុងតឺន័រ ដែលកំពុងខូចឈប់នៅកណ្តាលផ្លូវ ពេញទំហឹង លាន់ដូចរន្ទះ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នៅ​ផ្លូវជាតិ​លេខ១ ភូមិ​ជ្រៃ​ធំ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង នាំយករថយន្តទាំង២គ្រឿងយកទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

Loading...