ព័ត៌មានជាតិ

រន្ធត់! សិស្សសាលាចិនម៉េងឌិចពងទឹក២នាក់ ត្រូវរថយន្តបុកនិងកិន បណ្តាលឲ្យរងរបួសធ្ងន់!

​កែប: កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃ២៧ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ​និងម៉ូតូ បើកបរក្នុងទិសបញ្ច្រាសគ្នា ពីកើតទៅលិច នៅ​​តាមបណ្ដោយផ្លូវជាតិលេខ៣៣ ចំណុចផ្លូវលំចូលការដ្ផានថ្មចហៀងខាងលិច ភូមិចម្ការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

រថយន្ដម៉ាកហ៊្វុយសូ ព៌ណស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឌី រ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរអ្នកបើកបរ មានទីលំនៅភូមិកណ្ដាល់ទូល
ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្ដកំពត(ក្រោយពេលកើតហេតុអ្នកបើកបរបានរត់គេចខ្លួន)។ ចំណែកម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ កំពត1K-6580 ជិះដោយឈ្មោះ ជិន ស្រិញ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្សសាលាចិនម៉េងឌិចពងទឹក មានទីលំនៅភូមិកណ្ដាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្ដកំពត(រងរបួសធ្ងន់ដាច់ដៃចំហៀងខាងធ្វេង) រួមដំណើរ​ឈ្មោះ គាស សីហា ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្សសាលាចិនម៉េងឌិចពងទឹក មានទីលំនៅភូមិកណ្ដាលទួល ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្ដកំពត​( រងរបួសធ្ងន់ដាច់ជើងចំហៀងខាងឆ្វេង)។
ជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះរបស់មណ្ឌលសុខាភាពពងទឹកដឹកបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម។

ចំពោះករណីនេះ រថយន្ដនិងម៉ូតូ សមត្ថកិច្ចបានធ្វើការនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរជាបណ្ដោះអាសន្ន៕​

មតិយោបល់