ព័ត៌មានជាតិ

​រោងបុណ្យនៅលើផ្លូវ៣៧១ បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង នៅខណ្ឌដង្កោ!

ភ្នំពេញ: កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ មានការកក​ស្ទះចរាចរណ៍​យ៉ាង​ខ្លាំង​នៅ​លើ​​ផ្លូវ​៣៧១​ ដោយសារតែមានរោងបុណ្យមួយធ្វើនៅលើផ្លូវ នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ហើយប្រជាពលរដ្ឋបានធ្វើការរិះគន់ទៅលើអាជ្ញាធរនិងសូមសំណូមពរ
​ឲ្យអាជ្ញាធរជួយត្រួតពិនិត្យមើលទៅលើរោងបុណ្យដែលធ្វើដល់ពាក់កណ្តាល​ផ្លូវទៅហើយនោះដែលបង្កឲ្យមានការកកស្ទះចរាចរណ៍រាប់ម៉ោង៕​

មតិយោបល់