Post News Media ព័ត៌មានជាតិ ជាងភ្លើងម្នាក...

ជាងភ្លើងម្នាក់ ត្រូវបានចរន្តអគ្គិសនីឆក់របួសធ្ងន់ ខណ:ដែលម្ចាស់ការដ្ឋានចង់លាក់បាំងព័ត៌មាន!!!

ភ្នំពេញ: ​មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសជាជាងភ្លើងម្នាក់ ត្រូវបានចរន្តអគ្គិសនីឆក់បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខណ:ដែលឡើងតបណ្តាញខ្សែភ្លើងនៅលើជាន់ទី១៦ ក្នុងការដ្ឋានមួយកន្លែង ស្របពេលដែលម្ចាស់ទីតាំងព្យាយាមលាក់បាំងព័ត៌មាន។

ករណីនេះកើរឡើងនៅម៉ោង១រសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ជនរងគ្រោះត្រូវបានជួយសង្គ្រោះបឋមដោយការកប់ខ្សាច់ និងបញ្ជូនទៅសង្គ្រោះបន្តនៅឯមន្ទីរពេទ្យ៕

Loading...