Post News Media ព័ត៌មានជាតិ សាហាវណាស់! រថ...

សាហាវណាស់! រថយន្តយក្ស២គ្រឿង ពន្លះគ្នាលាន់ដូចរន្ទះ ខ្ទេចទាំងស្រុង ស្លាប់ម្នាក់ របួសធ្ងន់ក្មេងប្រុសម្នាក់!

កំពង់ឆ្នាំង: មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានរថយន្តម៉ាក នីស្សាន់ឌីសែល ពណ៌ទឹកមាស ពាក់ស្លាកលេខ ចង្កូតស្ដាំ PSHN0164 បើកពីជើងទៅត្បូង បានបុកជាមួយនឹងរថយន្តម៉ាក​ ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-3248 សណ្ដោងរ៉ឺម៉ក គ្មានស្លាកលេខ បើកបរពីត្បូងទៅជើង បញ្ច្រាសទិសគ្នាលាន់ដូចរន្ទះ បណ្តាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗយ៉ាងរន្ធត់ និងក្មេងប្រុសម្នាក់ទៀតរងរបួសធ្ងន់​ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិបន្ទាយមាស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ចំណែករថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចរង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

Loading...