Post News Media ព័ត៌មានជាតិ ចុមឡើងខ្ទេច! ...

ចុមឡើងខ្ទេច! រថយន្ត២គ្រឿងប៉ះគ្នា ជ្រុលមួយគ្រឿងមកបុកម៉ូតូ១ទៀត របួសមនុស្ស៦នាក់

ព្រៃវែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តហ៊ីយ៉ាន់ដាយ ពណ៌ត្រាវ ពាក់ស្លាកលេខ កំពង់ចាម 3A-6521 បើកបរដោយបុរសម្នាក់ បើកបរពីលិចទៅកើត បានបុកជាមួយរថយន្តម៉ាកឡិចស៊ីស RX350 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-8222 បើកបរដោយបុរសម្នាក់ ពេញទំហឹងបណ្តាលឲ្យរថយន្តឡិចស៊ីស បានរេចង្កូតទៅកៀរម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CW-0889 បណ្តាលឲ្យមនុស្សចំនួន៦នាក់រងរបួស។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១រសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ក្រោយកើតហេតុ អ្នករងរបួសទាំង៦នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងក្រុងភ្នំពេញ​។ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋានស្រុកកំពង់សឹង រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

Loading...