Post News Media ព័ត៌មានជាតិ រថយន្តកាមរីហា...

រថយន្តកាមរីហាយប្រីត បើកបរដោយស្ថាបត្យករ ពន្លះម៉ូតូសង់ របួសធ្ងន់២នាក់

កែប: បុរស២នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណ:កំពុងជិះម៉ូតូសង់សេ១២៥ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FG-3559 ពីលិចមកកើត ត្រូវបានរថយន្តម៉ាកកាមរីហាយប្រីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-0033 បើកបរដោយបុរសម្នាក់ជា​ស្ថាបត្យករ បុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ភូមិ​កំពង់ត្រឡាច​ចម្ងាយ៣០ម៉ែត្រ លើផ្លូវ​ជាតិ​លេខ៣ ក្នុងខេត្តកំពត។

ករណីនេះបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពត ហើយក្រោយពីកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយករថយន្តនិងម៉ូតូ ទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយតាមច្បាប់បន្តទៀត៕

Loading...