ព័ត៌មានជាតិ

បំណងទៅធ្វើសកម្មភាពលួចសមត្ថកិច្ចមកទាន់ឃាត់ខ្លួនបាន២នាក់

ភ្នំពេញ: ជនសង្ស័យ២នាក់បំណងធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ សមត្ថកិច្ចឃើញាទាន់ឃាត់ខ្លួនបាន២នាក់រួមទាំងវត្ថុតាងមួយចំនួន​។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៩០៧ ក្រុម៥ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យទី១ឈ្មោះ ងួន ភកី្ត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ០១០ ភូមិ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ(ឃាត់ខ្លួន)មានសារធាតុញៀន ។ ជនសង្ស័យទី២ឈ្មោះ ឃុត ចម្រើន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅ ផ្ទះជួល ផ្លូវបេតុងភូមិ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ឃាត់ខ្លួន)មានសារធាតុញៀន។

សម្ភារ:ដកហូត មានម៉ូតូមួយគ្រឿងម៉ាក សង់សេ១២៥ ពណ៌ខ្មៅស៊េរី២០០៥ បិទតែម២០១៨ ស្លាកលេខ កណា្តល 1N-2874 ដែកសំប៉ែតចុងស្រួចចំនួនមួយ កូនសោខ្សៀលេខ៨ចំនួន១ ដែកលួសចំនួនមួយ ។

ប្រភពដដែលបន្តថានៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៨មានជនសង្ស័យចំនួន២នាក់ បានជិះម៉ូតូមួយគ្រឿងចេញពីផ្ទះនៅខណ្ឌសែនសុខក្នុងគោលបំណងលួចទ្រព្យប្រជាពលរដ្ឋលុះមកដល់ចំណុចកើតហេតុខាងលើបានប្រទះនឹងកម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋានក៏មានការសង្ស័យបានហៅត្រួតពិនិន្យរកឃើញកូនសោលេខ៨ ចំនួនមួយ ដែកកែច្នៃសំប៉ែតចុងស្រួចចំនួនមួយនិងដែកលួសកែច្នៃចំនួនមួយ នាំយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ៕

មតិយោបល់