Post News Media ព័ត៌មានជាតិ ជនមិនស្គាល់មុ...

ជនមិនស្គាល់មុខ កាប់សម្លាប់ក្មេងប្រុសម្នាក់ យ៉ាងសាហាវព្រៃផ្សៃ!

មណ្ឌលគិរី: កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះញែកទទួបានដំណឹងថា នៅ ចំណុចវាលស្រែប្រឡាយទី៣ ជិតអូប្រង់ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី មានករណីមនុស្សឃាតកើតឡើងបណ្ដាលឲ្យ
ស្លាប់ក្មេងប្រុសម្នាក់។

បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ។ ជនរងគ្រោះឈ្មោះ ​ចូច លៀន ភេទប្រុស អាយុ១១ឆ្នាំ រស់ជនជាតិភ្នង រស់នៅភូមិ ស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក។
ក្រោយទទួលបានដំណឹង កម្លាំងនគរបាលស្រុកកំពុងចុះស្រាវជ្រាវ និងការពារកន្លែងកើតហេតុ រីឯកម្លាំងបច្ចេកទេស និងព្រហ្មទណ្ឌធ្ងន់​ចុះទៅកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ
រកមុខសញ្ញា​៕

Loading...