Post News Media ព័ត៌មានជាតិ កម្លាំងកងរាជអ...

កម្លាំងកងរាជអាវុធហត្ថ ចុះបង្រ្កាបឃាត់រថយន្តដឹកទំនិញចម្រុះនិងដកហូត​អាវុធខ្លីទំនើប៣៥ដើម​!

​ត្បូងឃ្មុំ: កម្លាំងសមត្ថកិច្ចបានធ្វើការបង្រ្កាបចាប់ឃាត់រថយន្តដឹកទំនិញចម្រុះមួយគ្រឿង ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0839 លួចបង្កប់កាំភ្លើងខ្លី ទំនើបចំនួន៣៥ដើម ដែលជាប្រភេទកាំភ្លើងបាញ់ឲ្យសន្លប់ហើយអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស​ កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ នៅតាមផ្លូវចូលទៅព្រំដែនប្រទសវៀតណាម មាត់ច្រក ទន្លេចាម ​ស្រុកមេមត់ ខេត្ត​ត្បូងឃ្មុំ។

បច្ចុប្បន្ន ម្ចាស់ទំនិញ​និងអ្នកបើកបរ រួមទាំង​អាវុធខុសច្បាប់ បានប្រគល់ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

Loading...