ព័ត៌មានជាតិ

ប្រទះឃើញសាកសព បុរសវ័យចំណាស់ម្នាក់ លង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម

កណ្តាល: កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ មានករណីប្រទះឃើញសាកសពបុរសវ័យចំណាស់ម្នាក់ លង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម នៅចំណុចក្នុងស្ទឹងតាហោ ដីភូមិប្រជុំ អង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សពជនរងគ្រោះឈ្មោះ អ៊ុង បូរិត (រាជ) ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ (ផឹកស្រាជាប្រចាំ)។

តាមការបំភ្លឺរបស់ ឈ្មោះ ជឿន មុនពេលកើតហេតុ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល គាត់បានឃើញជនរងគ្រោះកំពុងផឹកស្រាបន្ទាប់មកក៏ដើរចេញបាត់ទៅមិនដឹងទៅទីណា លុះដល់វេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ក៏មានប្រជាពលរដ្ឋប្រទះឃើញជនរងគ្រោះលង់ទឹកស្លាប់ក្នុងស្ទឹងតាហោ រួចក្រុមគ្រួសារបានរាយការណ៍មកសមត្ថកិច្ច ហើយសមត្ថកិច្ចជំនាញ កម្លាំងប៉ុស្តិ៍ អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យទៅលើសាកសពឃើញថាសពមានសភាពហើមស្អុយរលួយ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ដោយពុំមានស្នាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ក្រោយពេលពិនិត្យរួចបានប្រគល់សពជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់