ព័ត៌មានជាតិ

បង្រ្កាបល្បែងស៊ីសងខុសច្បាប់(បៀរ)ឃាត់ខ្លួនជនសង្ស័យ៤នាក់

កណ្តាល: កាលពីវេលាម៉ោង៣និង២០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចបានចុះធ្វើការបង្ក្រាបល្បែងស៊ីសងខុសច្បាប់(បៀរ)ឃាត់ខ្លួនជនសង្ស័យ៤នាក់ នៅចំណុចផ្ទះឈ្មោះ យ៉ុម ភេទស្រី ស្ថិតភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទាំង២នាក់ រួមមាន៖
១-ឈ្មោះ ប៉េង សុខ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរ មានទីលំនៅភូមិ ស្រះពោធិ៍ ឃុំភ្នំបាតស្រុកពញាឮ ខេត្តកណ្តាល (អ្នកលេង)។
២-ឈ្មោះ តី យ៉ុម ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់សម្ល មានទីលំនៅភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល (អ្នកលេងនិងម្ចាស់ផ្ទះ)។
៣-ឈ្មោះ នី សំ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរដាំបាយឲ្យគេ មានទីលំនៅភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល (អ្នកលេង)។
៤-ឈ្មោះតូច សុផាត ភេទស្រី អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិស្រះពោធិ៍ ឃុំភ្នំបាតស្រុកពញាឮ ខេត្តកណ្តាល។

វត្ថុតាងចាប់យកបានរួមមាន​ បៀរចំនួន០៤ហ៊ូ , កម្រាលភួយចំនួន ០២ និងប្រាក់រៀលចំនួន១.០០០រៀល។

មុននឹងឈានដល់ការចុះបង្ក្រាប មានប្រជាពលរដ្ឋល្អ បានរាយការណ៍មកសមត្ថកិច្ចជំនាញថា៖ មានមនុស្សកំពុងនាំគ្នាលេងល្បែងស៊ីសង(បៀរ)នៅចំណុចផ្ទះកើតហេតុខាងលើ បន្ទាប់ពីទទួល
បានព័ត៌មានភ្លាមកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលភ្នំបាតចុះបង្ក្រាបឃាត់អ្នកលេង៤នាក់។ រីឯអ្នកលេងមួយចំនួនទៀតបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកវត្ថុតាងខាងលើរួចក៏បានបញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកពញាឮដើម្បីចាត់ការតាមនីតិវិធី។

បញ្ជាក់ក្នុងនោះដែរ គឺមានការសំណូមពរ ៖ សូមធ្វើកិច្ចសន្យាអប់រំណែនាំត្រឹមអធិការដ្ឋាននគរបាលស្រុកពញាឮ៕

មតិយោបល់