ព័ត៌មានជាតិ

រន្ធត់ណាស់! គ្រឿងចក្រ​មួយ​គ្រឿង ត្រូវ​អគ្គិ​ភ័យលេប​ត្របាក់​ម៉ត់

ឧត្តរមានជ័យ: កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ​តុលា​២០១៨ មានករណីអគ្គិ​ភ័យ ​បាន​លេប​ត្របាក់​គ្រឿងចក្រ​មួយ​គ្រឿង​ម៉ត់ ខណ:​កំពុង​តែ​ធ្វើការ​ឈួ​ស​ឆាយ​ពង្រាប​ផ្លូវលំ​មួយ​ខ្សែ​នៅ​មាត់​ប្រឡាយ​ ត្រង់​ចំណុច​ទំនប់​ស្ទាក់​ទឹក​ទី​១ ​ខាងលិច​ផ្លូវជាតិ​លេខ​៦៨ ​ចម្ងាយ​១៥០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​គោក​ពង្រ ឃុំ​ជើងទៀន ស្រុក​ចុងកាល​ សំណាងល្អ មិន​បង្ក​ឲ្យនរណា​ម្នាក់​​រង​របួស​ទ្បើយ។

តាមប្រភពពីបុរស​ម្នាក់ ​ឈ្មោះ​ អ៊ុ​ក គឹ​ម​សាន្ត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ក​ន្ទោ​ត ស្រុក​អង្គស្នួល ​បានឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខ្លួន ​បាន​ស៊ីឈ្នួល​បើកបរ​គ្រឿងចក្រ​ឲ្យ​ចៅ​កែ​ឈ្មោះ​ភាវ ដែល​មាន​ទីលំនៅ​ឯ​ខេត្តបន្ទាយមានជ័យ​ ដោយ​ស៊ីឈ្នួល​ឈួ​ស​ពង្រាបដី​មួយ​ខ្សែ ​ឲ្យ​ក្រុមហ៊ុន​ចិន ខណ:កំពុង​តែ​ធ្វើការ​ឈួ​ស​ពង្រាបដី​ ស្រាប់តែ​មាន​អណ្តាតភ្លើង​ឆាប​ចេញពី​គ្រឿងចក្រ​តែ​ម្តង​។

ភ្លាម​ៗ​កម្លាំងសមត្ថកិច្ច​ជំនាញ ​បាន​យក​រថយន្ត​ពន្លត់អគ្គិភ័យ​មួយ​គ្រឿង​ទៅ​បាញ់​ពន្លត់ ដល់​កន្លែង​កើតហេតុ​ តែដោយវា​នៅ​ឆ្ងាយ​បន្តិច ទើប​មិន​អាច​ជួយ​ពន្លត់​បានទាន់ពេល ទើបភ្លើង​ឆេះ​អស់នៅ​សល់​តែ​គ្រោងប៉ុណ្ណោះ៕

មតិយោបល់