Post News Media ព័ត៌មានជាតិ រថយន្ត ៣គ្រឿង...

រថយន្ត ៣គ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់ និងរបួស ២នាក់

កោះកុង: កាលវេលាម៉ោង ៨ និង៤០នាទីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នៅលើផ្លូវ៤៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបីគ្រឿងបុកគ្នា ស្លាប់ និងរបួស ២នាក់ ត្រង់ចំណុចគីឡូលេខ១៨ ក្នុងភូមិតាធង ឃុំដង​ពែង​ ស្រុក​ស្រែអំបិល​។

រថយន្តម៉ាក Ford ពណ៌ត្រេអ៊ី ពាក់ស្លាក ខេមរភូមិន្ទ2-6156 និងរថយន្តម៉ាក កូរូឡា ពាក់ស្លាក សៀមរាប​2 A0034 ចំណែកមួយទៀត រថយន្តដឹកដីកូរ៉េ (គមនាគម)​ ពាក់ស្លាក​កោះ​កុង3A 0567 បណ្តាលឧ្យស្លាប់បុរសម្នាក់​ និងរងរបួសធ្ងន់ស្ត្រី ​( រថយន្ត​ កូរូឡា)។ ចំពោះ​ខាងភាគីរថយន្តពីរគ្រឿងទៀត មិនមានអ្នករងរបួសឡើយ។

ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុក រីឯរថយន្តត្រូវបានយកមកកាន់អធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

Loading...