ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ ដើរធ្លាក់ទឹក បណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបង: កាលពីវេលាម៉ោង ០១ និង១៥នាទីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ លង់ទឹកស្លាប់ នៅចំណុចភូមិប្រឡាយ ឃុំមោង ស្រុកមោងឫស្សី។

ជនរងគ្រោះឈ្មោះ ចក់ សំណាង ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ ដោយសារជនរងគ្រោះ មានសតិមិនគ្រប់ ដើរវង្វេងធ្លាក់ទឹក បណ្ដាលឲ្យលង់ស្លាប់តែម្ដង៕

មតិយោបល់