Post News Media ព័ត៌មានជាតិ នាំកូនពៅទៅរែង...

នាំកូនពៅទៅរែងមាស ស្រាប់តែកូនធ្លាក់ចូលក្នុងរណ្តៅទឹកលង់ស្លាប់!

ព្រះវិហារ: កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ មានករណីក្មេងប្រុសម្នាក់បានរអិលជើងធ្លាក់ចូលរណ្តៅទឹកបណ្តាលឲ្យលង់ទឹកស្លាប់ នៅតំបន់ប្រឡាយស្មាច់ ភូមិ​ត្រពាំងទន្ទឹម ឃុំ រមទម ស្រុករវៀង ខេត្តព្រះវិហារ​។

​ក្មេងរងគ្រោះមានឈ្មោះ សោន តុលា ភេទប្រុស អាយុ២ឆ្នាំ មានឪពុកឈ្មោះ ចេង សោន អាយុ៣៦ឆ្នាំ និងម្ដាយឈ្មោះ ជា កុសល់ អាយុ៣២ឆ្នាំ រស់នៅភូមិ​ឃុំ​កើតហេតុ​។

មូលហេតុ ឪពុកម្តាយនាំក្មេងរងគ្រោះ​ទៅរែងមាស ហើយក្មេងរងគ្រោះបានទៅដើរលេងជិតៗនោះតែមួយសន្ទុះក្រោយមក ក្មេងរងគ្រោះធ្លាក់ចូលក្នុងរណ្ដៅលង់ទឹកស្លាប់តែម្តង។​

ចំពោះករណីនេះ សមត្ថកិច្ចបានប្រគល់សាកសពក្មេងរងគ្រោះទៅម្ដាយឪពុកយកទៅធ្វើបុណ្យតាមប្រពៃណី៕​

Loading...