Post News Media ព័ត៌មានជាតិ បុរសម្នាក់ តខ...

បុរសម្នាក់ តខ្សែភ្លើងខុសបច្ចេកទេស ឆក់ស្លាប់ខ្លួនឯង!

កែប: កាលពីវេលាម៉ោង១០និង៤០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ឆក់ខែ្សភ្លើងស្លាប់ នៅ​ភូមិ​ដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

ជនរងគ្រោះឈ្មោះ ឌត យ៉ប ភេទប្រុស អាយុ៤០ឆ្នាំ(ខ្មែរឥស្លាម) មុខរបរ កសិករ មានទីលំនៅ​ភូមិឃុំកើតហេតុ។

ជនរងគ្រោះធ្វើការតខ្សែភ្លើងដាច់ធ្លាក់នៅដី តខុសបច្ចេកទេស ភ្លេចបិទបារ៉ែត បណ្តាលឲ្យឆក់រងរបួសធ្ងន់ រួចដឹកដល់មន្ទីរពេទ្យថ្មីនៅភូមិដំណាក់ចង្អើរក៏ស្លាប់តែម្តង។

ចំណែកសាកសពត្រូវបានក្រុមគ្រួសារយកមកផ្ទះធ្វើបុណ្យតាមប្រពៃណី៕

Loading...