ព័ត៌មានជាតិ

ព័ត៌មានបឋម៖ ខណៈនេះមានករណីលិចទូកបាត់ក្មេង៣នាក់ នៅខេត្តកណ្តាល ខណៈ២នាក់ទៀតត្រូវបានជួយសង្គ្រោះ

កណ្តាល: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានករណី លិចទូក បណ្តាលឲ្យមនុស្ស៥នាក់ មានទាំងចាស់ និងក្មេង បានធ្លាក់ចូលទៅក្នុងទឹក ​តែត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះបាន២នាក់បញ្ជូនទៅមន្ទីរពេទ្យ នៅសល់ក្មេងៗ៣នាក់ទៀត រកមិនទាន់ឃើញនោះទេ។

ករណីនេះកើតឡើងនៅម៉ោង ១និង៣០នាទី រសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់