ព័ត៌មានជាតិ

រថយន្ត​បុកម៉ូតូ​ពេញទំហឹង បណ្តាលឲ្យក្មេង​២នាក់រងរបួសធ្ងន់!

​ឧត្តរមានជ័យ: កាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ នៅលើ​ផ្លូវជាតិលេខ៦៧ ភូមិអអូរតាមេង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បណ្តាលឲ្យក្មេង​២នាក់រងរបួសធ្ងន់។

​អ្នកបើកបរម៉ូតូ​ឈ្មោះ សឿយ រក្សា ភេទប្រុស អាយុ១២​ឆ្នាំ រស់នៅភូមិកើតហេតុ បើកម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ​(រងរបួសធ្ងន់) និងអ្នករួមដំណើរ​ឈ្មោះ សឿ បុរី ភេទប្រុស អាយុ៨​ឆ្នាំ រស់នៅភូមិជាមួយគ្នា(​រងរបួសធ្ងន់)។ ចំណែក​អ្នកបើកបររថយន្តមិនស្គាល់ឈ្មោះ​បានរត់គេចខ្លួនបាត់ បើករថយន្តម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2D-8493​។

មូលហេតុ​ រថយន្តបើកបរល្បឿនលឿន​។
ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ជួយអន្តរាគមន៍យកជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុក និងធ្វើកំណត់ហេតុចាត់ការតាមនិតិវិធី​ច្បាប់៕

មតិយោបល់