Post News Media ព័ត៌មានជាតិ ​បុរសម្នាក់ ជ...

​បុរសម្នាក់ ជិះម៉ូតូជែងទៅបុករថយន្ត ស្លាប់នៅនឹងកន្លែង!

សៀមរាប: កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត នៅលើផ្លូវជាតិលេខ៦ នៅភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។

នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូម៉ាក Suzuki Smakrevo ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1AA-4373 ជិះដោយឈ្មោះ ឈិត ជាតិ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បើកពីកើតទៅលិច បានជែងរថយន្តដែលបើកបរពីមុខហើយក៏បានទៅបុករថយន្តម៉ាក Mizubisi Tray Ton ពណ៌ទឹកប្រាក់ ​បើកបរដោយឈ្មោះ ហម ស៊ុនហេង ភេទប្រុស អាយុ៤៥ឆ្នាំ(បានរត់គេចខ្លួនបាត់ស្រមោល) បណ្តាលឲ្យភាគីខាងម៉ូតូស្លាប់នៅនឹងកន្លែង។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងដកហូតម៉ូតូនិងរថយន្ត យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី។ ចំណែកសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...