ព័ត៌មានជាតិ

​ផ្ទុះឆេះផ្ទាំងសូឡា ឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងអស់ទាំងស្រុង!

ព្រៃវែង: នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ មានករណីឆេះផ្ទះ១ខ្នង ទំហំ៥×៦m សង់ពីឈើប្រក់សង្ក័សី ឆេះអស់ទាំងស្រុង។
​ម្ចាស់រងគ្រោះ ឈ្មោះប៉េង ឌុក ភេទ​ប្រុស អាយុ៨៣ឆ្នាំ រស់នៅក្នុងភូមិព្រទព័ ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង​។
​ការខូចខាត៖ ទូដាកខោអាវចំនួន​១,​ទូរទស្សន៍ចំនួន​១គ្រឿង,​ផ្ទាំងសូឡាចំនួន ​១ផ្ទាំង,​អាគុយចំនួន​១គ្រឿង និងឆេះប្រាក់រៀលអស់ចំនួន ៧០០,០០០រៀល(ចិតម៉ឺនរៀលគត់)។
​មូលហេតុ ផ្ទុះឆេះផ្ទាំងសូឡាពីលើដំបូលបណ្តាលឲ្យឆេះផ្ទះតែម្តង៕​

មតិយោបល់