ព័ត៌មានជាតិ

ឆ្លាតមែន! បុរស២នាក់ជិះម៉ូតូឃើញសមត្ថកិច្ច យកថ្នាំញៀនលេបចូលក្នុងពោះបាត់!!!

ភ្នំពេញ: កម្លាំងសមត្ថកិច្ចខណ្ឌទួលគោកដាក់គោលដៅត្រួតពិនិត្រអាវុធជាតិផ្ទុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បានឃាត់ខ្លួនបុរសម្នាក់២នាក់ជិះម៉ូតូមួយគ្រឿង ខណ:ពេលឃើញកម្លាំងសមត្ថកិច្ច ជនសង្ស័យមានការភ័យស្លន់ស្លោរយកថ្នាំញៀនលេបចូលក្នុងពោះបាត់ កាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចសណ្ឋាគារឈូកទិព្ធិ តាមបណ្តោយផ្លូវមុនីរ៉េត ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។

បុរសទាំង២នាក់មិនបានប្រាប់ពីអត្តសញ្ញាណនោះទេ។ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AY-3617។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាមុននឹងធ្វើការឃាត់ខ្លួនបុរសទាំង២នាក់ខាងលើនេះ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោកបានដាក់គោលដៅត្រួតពិនិត្រអាវុធជាតិផ្ទុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចកើតខាងលើ ខណ:នោះក៏ឃើញបុរស់២នាក់ជិះម៉ូតូមួយគ្រឿងទិសដៅពីកើតទៅលិច ស្រាប់តែឃើញកម្លាំងសមត្ថកិច្ចឈរនៅខាងមុខព្រោងព្រាត មានកាភ័យស្លន់ស្លោរបម្រុងជិះម៉ូតូត្រឡប់ក្រោយ ត្រូវកម្លាំងសមត្ថកិច្ចមានការសង្ស័យបានរត់ទៅស្ទាក់ចាប់បាន ស្រាប់តែបុរសម្នាក់ដែលនៅអង្គុយខាងក្រោយបានលូកដៃចូលហោប៉ាវខោរួចយកថ្នាំញៀនដែលខ្លួន ខំលាក់ទុកយកមកលេបចូលទៅក្នុងពោះបាត់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់តែម្តង។

បច្ចុប្បន្ន បុរសទាំង២នាក់ខាងលើរួមនឹងម៉ូតូត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

មតិយោបល់