Post News Media ព័ត៌មានជាតិ រថយន្តTAC0MA ...

រថយន្តTAC0MA បុករត់បីកន្លែង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តមួយគ្រឿងបានជ្រុលទៅបុកម៉ូតូនិច រងខូចខាតបន្តិចបន្តួចមិនព្រមឈប់ដោះស្រាយ ព្យាយាមបើករត់ទៅបុកម៉ូតូនិងរថយន្តមួយគ្រឿងទៀតបណ្ដាលរងរបួសធ្ងន់ស្រាល៣នាក់។

ហេតុ​ការណ៍​នេះ​កើតឡើងនៅវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ចំណុចរង្វង់មូលអូរឡាំពិច ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តTACOMA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-9707 ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកនិចមួយគ្រឿងរងរបួសស្រាលហើយមិនព្រមឈប់ទទួលខុសត្រូវនោះទេព្យាយាមបើករត់ត្រូវប្រជាពលរដ្ឋជិះដេញពីក្រោយរហូតមកបុកបារ៉ាស់សមត្ថកិច្ចកំពុងដាល់គោលដៅចាប់ជាតិស្រវឹង ហើយបើករត់បន្តមកបត់ឆ្វេងតាមបណ្ដោយផ្លូវ៣២៨ លុះមកដល់កែង២០៥ជ្រុលទៅបុកម៉ូតូឌ្រីមសង់មួយគ្រឿងទៀតមិនមានស្លាកលេខ បើកដោយបុរសម្នាក់ពីត្បូងទៅជើងប៉ើងជាង២០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់រួចហើយព្យាយាមបើករត់បន្តទៀតមកកែងនិង១៩៩ក៏ជ្រុលទៅរថយន្តតូយ៉ូតាព្រូស ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2AP-3521 បើកដោយបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតពីត្បូងពេញទំហឹងបណ្ដាលឲ្យរថយន្តទៅមុខលែងរួចនិងម្ចាស់រថយន្តព្រូសរងរបួសស្រាល។ ចំណែកម្ចាស់ម៉ូតូឌ្រីមសង់របួសធ្ងន់ត្រូវរថយន្តគ្លីនិចឯកជនរងយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចបានយកម្ចាស់រថយន្តបង្ករទៅប៉ុស្តិ៍ទួលស្វាយព្រៃ២រង់ចាំប្រគល់ឲ្យជំនាញ ។ ចំណែករថយន្តបង្កនិងរថយន្តរងគ្រោះព្រមទាំងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់។

Loading...