Post News Media ព័ត៌មានជាតិ មុខសញ្ញាគាស់ផ...

មុខសញ្ញាគាស់ផ្ទះ ធ្លាប់ធ្វើសកម្មភាពញឹកញាប់ណាស់ ឥឡូវទើបចាប់បាន!!!

ភ្នំពេញ: កម្លាំងល្បាតប៉ុស្តិ៍នគរបាលដង្កោ នៃអធិការដ្ឋានខណ្ឌដង្កោ បានចេញល្បាតតាមភូមិសាស្ត្រនានាក្នុងមូលដ្ឋាន​ ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ជាមុខសញ្ញាដើរគាស់ផ្ទះរបស់ប្រជាពលរដ្ឋ រួចនាំយកទៅសាកសួរនៅប៉ុស្តិ៍ភ្លាមៗផងដែរ កាលពីវេលាម៉ោង២និង០៥នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃអង្គារ៍ ទី៣០ ខែតុលា​ ឆ្នាំ២០១៨ នៅចំណុចត្រង់ភូមិថ្មី ផ្លូវព្រៃស​ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

ជនសង្ស័យទាំង៣នាក់មានឈ្មោះ ទី១ឈ្មោះ ផល វាសនា អាយុ២៤ឆ្នាំ មានទីតាំងនៅ​ភូមិដើមមៀន ឃុំដើមមៀន​ សង្កាត់តាខ្មៅ (មុខរបរ​មិនពិតប្រាកដ)។​ ទី២ឈ្មោះ ​ ម៉ាត់​ តាំ អាយុ៣៣ឆ្នាំ មានទីលំនៅ​ភូមិដើមមៀន ឃុំដើមមៀន​ សង្កាត់តាខ្មៅ ខេត្តកណ្ដាល​ (មុខរបរ​រត់ម៉ូតូឌុប)។ ទី៣ឈ្មោះ ​ យូ​ ផាន់នាង​ ហៅនាង​ អាយុ១៧ឆ្នាំ មានទីលំនៅ​ភូមិដើមមៀន ឃុំដើមមៀន​ សង្កាត់តាខ្មៅ ខេត្តកណ្ដាល​ (មិនពិតប្រាកដ)។

លោក តុន តូនី នាយប៉ុស្ក៍នគរបាលដង្កោ បានប្រាប់ភ្នាក់ងារ​ POST NEWS ថា​ នៅមុនពេលកើត​ ដោយមានបទបញ្ជាពីថ្នាក់លើ​ និងបន្តសកម្មភាពការពារ រក្សាសន្តិសុខ​ ជូនប្រជាពលរដ្ឋ ឲ្យអស់ពីកម្លាំងកាយចិត្តផងដែរ​ ជាពិសេស​បានខិតខំបំពេញ ភារ:កិច្ច និងបង្កើនការល្បាតពួនស្ទាក់​ រក្សាសន្តិសុខ សុវត្ថិភាព​ និងបង្ក្រាបបទល្មើសផ្សេងៗ ក្នុងមូលដ្ឋានរបស់ខ្លួន លោកនាយប៉ុស្តិ៍បានកម្លាំងល្បាតប៉ុស្តិ៍នគរបាលដង្កោ ​នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចេញល្បាតតាមភូមិសាស្ត្រនានាក្នុងមូលដ្ឋាន​ លុះមកដល់ចំណុចភូមិថ្មី ផ្លូវព្រៃស​​ ក៏បានឃើញជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿង ដោយមានការសង្ស័យ​ សមត្ថកិច្ចក៏​បានសុំ​ធ្វើការ​ឆែកឆេរ​ និងត្រួតពិនិត្យ ឃើញមានឧបករណ៍​សម្រាប់​កាច់​ក.ម៉ូតូមួយឈុត រួចធ្វើការដកទុកយកមករក្សាទុក​ធ្វើជា​វត្ថុតាង ទើបធ្វើការវាយខ្នោះឃាត់ខ្លួន នាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលដង្កោ ភ្លាមៗផងដែរ។

វត្ថុតាងចាប់យករួមមាន​ ដែកសំប៉ែតចុងស្រួល​ សម្រាប់កាច់​.កម៉ូតូ ចំនួន១ និង​ទុលល្វីសខ្នាតតូច ចំនួន​ ១ឈុត និងម៉ូតូ២គ្រឿង ម៉ាក Suzuki VIVA ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 1I-3290 និង ម៉ាក SIRIUS ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1Q-2612​ ,ទូរសព្ទដៃចំនួន០២គ្រឿង ម៉ាក LG ចំនួន​ ១គ្រឿង​ និងម៉ាក SAMSUNG ចំនួន​ ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលខណ្ឌដង្កោ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាង​សុំណំរឿង​បន្តតាមនិតីវិធីច្បាប់៕

Loading...