ព័ត៌មានជាតិ

ផឹកស៊ីជុំពូមីង ស្រាប់តែក្មួយជានគរបាលកំពុងផឹកនិយាយដៀមដាមមាក់ងាយ ផ្ទុះទំនាស់វាយទៅវាយមកផ្អើលសមត្ថកិច្ចទាំងយប់

ភ្នំពេញ: ពូក្មួយបានផឹកស៊ីជួបជុំគ្នា ពេលដល់ស្រវឹងក្មួយដៀមដាមមាក់ងាយ ក៏ផ្ទុះហិង្សាកើតឡើងវាយទៅវាយ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅក្នុងភូមិរំដួល សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនបង្កដែលត្រូវជាក្មួយមានឈ្មោះ យ៉ែម ច័ន្ទតារា ភេទប្រុស អាយុ៤០ឆ្នាំជាង ជនជាតិខ្មែរ មុខរបរជានគរបាលមិនស្គាល់អង្គភាព រស់នៅភូមិកើតហេតុខាងលើ។ ជនរងគ្រោះដែលត្រូវជាម្តាយមីងមានឈ្មោះ សឿង ចម្រើន ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ រស់នៅភូមិស្នោខាងត្បូង សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ និងអ្នករងរបួស៣នាក់ទៀតនៅមិនស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនដំបូងឡើយជនបង្ក បានផឹកស៊ីជាមួយមីងពូនិងមានគ្នាទាំងអស់៣នាក់ មានការផឹកស៊ីស្រាសនៅមុខផ្ទះហើយ ក្មួយប្រសារ បាននិយាយដៀមដាមមាក់ងាយទៅលើពូមីង បណ្ដាលឲ្យមីងពូខឹងក៏ទាញដំបងមកវាយចំក្បាលបណ្ដាលឲ្យបែកចេញឈាម។ ចំណែកឯខាងក្មួយវិញក៏បានយកពិលឆក់និងទុរវីសមកវាយ តបតវិញនិងឆក់បណ្ដាលឲ្យម្ដាយមីងម្នាក់បានសន្លប់ស្ដូកស្ដឹង រងរបួសចំចិញ្ចើមខាងលើពពកប៉ុនមេជើង ពេលនោះអុំប្រុសសាច់ថ្លៃចូលទៅប្រតាយប្រតប់ត្រូវក្មួយដាល់ចំភ្នែកខាងឆ្វេងហើមជាំខៀវ ភ្លាមៗក៏មានក្មួយម្នាក់បានដឹកអ្នក រងបួសធ្ងន់ចំនួ២នាក់ទៅមន្ទីរពេទ្យ ផងដែរ។ ចំណែកអុំប្រុសហើមភ្នែកមិនបានទៅពេទ្យនោះ បង្កភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅជិតខាងក៏ដូចជាសមត្ថកិច្ច មូលដ្ឋានចុះមកអន្តរាគមន៍ ព្រមទាំងនគរបាលផ្នែកព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ បានចុះទៅកន្លែងកើតហេតុ ដើម្បីសួរនាំ ហើយពេលសមត្ថកិច្ចទៅដល់ខាងក្មួយបានចូលដេកក្នុងផ្ទះ ពេលនោះសមត្ថកិច្ចបាននិយាយលួងលោមឲ្យចេញមក។ មួយសន្ទុះក្រោយមកបានចេញពីក្នុងផ្ទះមកខាងក្រៅ ក៏ឃើញមានបែកក្បាលស្នាមរបួសធ្ងន់ធ្ងរគួរសមដែរ បានឲ្យទៅពេទ្យទាំងអស់គ្នា។

ក្រោយមកសមត្ថកិច្ចក៏នាំជនបង្កឡើងឡានដឹកទៅមន្ទីរពេទ្យនិងរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់