ព័ត៌មានជាតិ

បុរសម្នាក់ ផឹកស្រវឹងមានជំងឺសសៃប្រសាទ បានលង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម

តាកែវ: មានករណីបុរសម្នាក់ បានលង់ទឹកប្រឡាយស្លាប់ កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិកំពែងធំ ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។

សពជនរងគ្រោះមានឈ្មោះ ផាត់ រ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិកើតហេតុ បានផឹកស្រវឹង (មានជំងឺសសៃប្រសាទ) បានបាត់ខ្លួនមិនឃើញមកផ្ទះតាំងពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ លុះដល់ថ្ងៃកើតហេតុស្រាប់តែប្រទះឃើញសពជនរងគ្រោះលង់ទឹកប្រឡាយស្លាប់ទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់