ព័ត៌មានជាតិ

មានមុខរបរត្រឹមត្រូវមិនធ្វើ បែរជាមកធ្វើចោរ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

តាកែវ: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ជាជាងជួសជុលកំព្យូទ័រ ក្នុងករណីលួចចូលទៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋ ប៉ុនប៉ងលួចទ្រព្យសម្បត្តិតែមិនបានសម្រេច។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង៥០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិសៃរ៉ា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ជនសង្ស័យមានឈ្មោះ ហ៊ួយ ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅចំណុចកើតហេតុ។ ចំណែកជនរងគ្រោះឈ្មោះ វ៉ា​ មួយ ភេទស្រី អាយុ៦៤ឆ្នាំ ។

មុនពេលកើតហេតុ ជនសង្ស័យបានលួចចូលផ្ទះជនរងគ្រោះ ដើម្បីលួចទ្រព្យសម្បត្តិតែមិនបានសម្រេច ត្រូវជនរងគ្រោះឃើញក៏ស្រែក ទើបជនសង្ស័យស្ទុះមកខ្ទប់មាត់ជនរងគ្រោះបណ្តាលឲ្យរបូតធ្មេញ​ហើយជនសង្ស័យរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យយកមកចាត់ការតាមច្បាប់តែម្តង៕

មតិយោបល់