Post News Media ព័ត៌មានជាតិ ចោរលួចរថយន្តឆ...

ចោរលួចរថយន្តឆ្លងខេត្តម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន

ពោធិ៍សាត់: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចរថយន្ត កាលពីវេលាម៉ោង៤និង៤៥នាទីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៦៥-១៦៦ ស្ថិតនៅភូមិអូអាចម៍កុក ឃុំអូសណ្តាន់ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជនសង្ស័យមានឈ្មោះ វ៉ាន់ ស៊ីថា អាយុ៣៦ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិរំចេក២ ឃុំរំចេក៣ ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង។ រថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង2B-3245 លួចពីខេត្តបាត់ដំបង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប្រគល់ជូនការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចាត់ការតាមច្បាប់ ។ ចំណែក រថយន្តរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូសណ្តាន់៕

Loading...