ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ ដើរធ្លាក់ប្រទ្បាយ ក៏ត្រូវលង់ទឹកស្លាប់តែម្ដង

កំពង់ធំ: កាលពីវេលាម៉ោង ៤ និង២០នាទីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ មានករណីបុរសម្នាក់លង់ទឹកស្លាប់ នៅភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ។

ជនរងគ្រោះឈ្មោះ ហួន ងឿន ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិឃុំកើត។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយសារជនរងគ្រោះ ស្រវឹងស្រាដើរធ្លាក់ទឹកប្រឡាយ បណ្តាលឲ្យលង់ស្លាប់តែម្ដង៕

មតិយោបល់