ព័ត៌មានជាតិ

​សមត្ថកិច្ចចុះត្រួតពិនិត្យទំនិញ រកសារធាតុគីមីនៅផ្សារជម្ពូវ័ន!

​ភ្នំពេញ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨
មន្រ្តីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានបន្តចុះអង្កេត និងត្រួតពិនិត្យ ម្ហូបអាហារនៅផ្សារជម្ពូវ័ន ក្នុងគោលបំណង ស្រាវជ្រាវ និងទប់ស្កាត់នូវទំនិញខូចគុណភាពមួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ក្នុងសកម្មភាពនៃការចុះប្រចាំការ និងត្រួតពិនិត្យទំនិញនេះ មន្រ្តីជំនាញបានដកយកគំរូចំនួន ០៥ គំរូ មកធ្វើតេស្តបឋម ក្នុងនោះរួមមាន៖ លត ប្រហុកសាច់ ផ្អក មឹក និងបង្គាក្លាសេ។
​ជាលទ្ធផល មន្រ្តីបច្ចេកទេសពុំបានរកឃើញវត្តមានសារធាតុគីមីនៅក្នុងម្ហូបអាហារទាំងនោះទេ។

មន្រ្តីសាខាកាំកុងត្រូលក៏បានធ្វើការពន្យល់ណែនាំ ផ្សព្វផ្សាយ អប់រំ អំពី សុវត្ថិភាពចំណីអាហារ និងអនុវត្តទៅតាមច្បាប់ ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ដល់អាជីវករផងដែរ៕

មតិយោបល់