ព័ត៌មានជាតិ

Update៖ ​ទុស្សេខ្សែភ្លើង ឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង​អស់គ្មានសល់​ទាំងព្រឹក នៅកំពង់ចាម!

​កំពង់ចាម: នៅវេលាម៉ោង​៧និង៣០នាទី​ព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ដោយបានទទួលព័ត៌មានករណីអគ្គិភ័យភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យកម្លាំងបង្ការពន្លត់អគ្គិភ័យនឹងសង្គ្រោះនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដឹកនាំដោយ លោក វរសេនីយ៍ឯក ប៉ាក ជាតិ បានចេញរថយន្ដពន្លត់អគ្គិភ័យ​១គ្រឿង ទៅជួយអន្ដរាគមន៍ពន្លត់ភ្លើងឆេះផ្ទះដែលមានទំហំ៦ម៉ែត្រ×១២ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង ដែលមានម្ចាស់ផ្ទះឈ្មោះ ប៉ូច ច្រា ភេទប្រុស អាយុ៥៨ឆ្នាំ និងប្រពន្ធឈ្មោះ ឃឹម ឡុំ អាយុ៥៩ឆ្នាំ ស្ថិតនៅភូមិព្រែកស្តី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ឆេះខូចខាតទាំងស្រុងនិងខូចខាតបាត់បង់សម្ភារ:រួមមាន៖ ស្រូវចំនួន២៩បេ,អង្កចំនួន​២បេ=១០០គីឡូក្រាម, ប្រាក់ដុល្លារចំនួន២០០ដុល្លារ,​ប្រាក់រៀល២,៥២០,០០០រៀល,កងដៃផ្លាកទីន​១គូរ ទម្ងន់​៤ជី, មាសចំនួន​៣ជី,ទូរទស្សន៍១,ធុងបាស់១,តុ១,ទូ១,កង់២គ្រឿង,ថាឡេថង១គ្រឿង,ទុយោទឹកចំនួន៨០កង់.ក្តារចំនួន១គីប,ជ្រូក១ក្បាល និងសំលៀកបំពាក់មួយចំនួនធំ។

មូលហេតុ ទុស្សេខ្សែភ្លើងក្នុងបន្ទប់។
ក្នុងករណីគ្រោះថ្នាក់អគ្គិភ័យនេះ លោកទុន ណេតអភិបាលនៃគណ:អភិបាលស្រុកស្ទឹងត្រង់ បានដឹកនាំកម្លាំងអធិការ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះអណ្តូងនិងកម្លាំងប្រជាការពារ ជួយអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ប្រើប្រាស់ទឹកអស់ចំនួន២ឡានទើបរលត់ និងមិនមានឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងឡើយ៕​

មតិយោបល់