Post News Media ព័ត៌មានជាតិ ​ព័ត៌មានបឋម៖ ...

​ព័ត៌មានបឋម៖ ក្មេងប្រុសម្នាក់ទៅឃ្វាលគោ ធ្លាក់ពីភ្នំកៀបជាប់ជាមួយថ្ម នៅស្រុកឧដុង្គ!

កំពង់ស្ពឺ: សមត្ថកិច្ចបានប្រាប់Post News ថា មានករណីក្មេងប្រុសម្នាក់ទៅឃ្វាលគោ ក៏បានធ្លាក់ពីភ្នំខ្ចាង បណ្តាលឲ្យកៀបជាប់ជាមួយថ្ម ហើយភា្លមៗនោះ ក៏ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចបានកំពុងជួយសង្គ្រោះចេញពីល្អាងផងដែរ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅ​ភូមិអន្លង់ផេ ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។​
ក្មេងរងគ្រោះមានឈ្មោះ សុខ ឡាយ ភេទប្រុស អាយុ១៧ឆ្នាំ។

ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត៕

Loading...